សិល្បៈ

បទ ‘Pink Venom’ របស់ BlackPink ត្រូវបានហាមឃាត់មិនអាចចាក់ផ្សាយលើទូរទស្សន៍​កូរ៉េ​ខាងត្បូង KBS

BY
Naren
September 6, 2022

(កូរ៉េខាងត្បូង)៖ បទចម្រៀងចុងក្រោយរបស់ BlackPink ទទួលបានសមិទ្ធិផលគួរឱ្យកោតសរសើរជាច្រើន ប៉ុន្តែក៏ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយព្រោះវាបំពានបទប្បញ្ញត្តិរបស់ស្ថានីយ៍ទូរទស្សន៍។ កាលពីថ្ងៃទី០៥ ខែកញ្ញា Kpopstarz News បានរាយការណ៍ថាបទចម្រៀង Pink Venom របស់ BlackPink ត្រូវបានហាមឃាត់ជាផ្លូវការដោយ KBS ។ KBS (ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ) គឺជាស្ថានីយ៍ទូរទស្សន៍ដ៏មានឥទ្ធិពលបំផុតនៅក្នុងទឹកដីកូរ៉េ គឺជាស្ថានីយ៍ទូរទស្សន៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

តំណាងរបស់ស្ថានីយ៍នេះបានចេញសេចក្តីជូនដំណឹងអំពីការមិនចាក់ផ្សាយបទចម្រៀងរបស់ BlackPink ដោយសារតែអត្ថបទចម្រៀងបានបំពានលើមាត្រា ៤៦ (ដែនកំណត់នៃការផ្សាយពាណិជ្ជកម្ម) អត្ថន័យចម្រៀងក្នុង Pink Venom បានរៀបរាប់ពីម៉ាកប្រេនល្បីពីរគឺ Chanel ( Kich in the door, waving the coco ) និង Celine ( … I’m still in Celine )។ នេះមិនមែនជាលើកទីមួយទេដែលបទចម្រៀង BlackPink ត្រូវបាន KBS ហាមឃាត់។ ក្នុងឆ្នាំ២០១៩ MV Kill This Love ត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយ ក្រោមហេតុផល «បំពានច្បាប់ចរាចរណ៍ផ្លូវគោក» ដោយសារឈុតមួយដែល Rosé បើកបរលឿនពេក មិនពាក់ខ្សែក្រវ៉ាត់ ហើយរត់នៅពីមុខឡាន ត្រូវបាន KBS ចាត់ទុកថាជារូបភាពមិនល្អ ដែលអាចប៉ះពាល់ដល់យុវវ័យ។ យ៉ាងណាមិញ BLACKPINK មិនដែលបង្ហាញមុខនៅលើ KBS ឡើយ ខណៈដែលកាលវិភាគមមាញឹក ក្រុមចម្រៀងរូបនេះក៏មិនមានសកម្មភាពប្រម៉ូតនៅលើទូរទស្សន៍កូរ៉េណាមួយឡើយ ពោលគឺមានតែសម្តែងលើឆាករបស់ SBS តែប៉ុណ្ណោះ។ គិតមកទល់ពេលនេះបទ PINK VENOM ក៏ទទួលបានពានចំនួន៤រួចមកហើយ៕

Share This Post: