ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់

    BY Khmernote Media September 6, 2022
    កម្ពុជាបរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០ ០០០ ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងប្រទេសនេះ។

    នេះបើយោងតាម ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជានាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

    សូមបញ្ជាក់ថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០ ០០០ ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ។

    សូមបញ្ជាក់ថា គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមតាំងពីខែមិថុនាមកម្ល៉េះ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងឆក់យកអាយុជីវិតពលរដ្ឋប៉ាគីស្ថានប្រមាណ ១ ៥០០នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: