មហាជនងឿងឆ្ងល់រឿងចាក់ស៊ីម៉ង់ត៍បិទគំរបលូ មួយកន្លែង ក្រោយផ្សារគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ២
- BY
- Naren
- September 6, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីមួយដែលបងស្រីដែលមានគណនីហ្វេសប៊ុកឈ្មោះ ចន្ថា យឹម បានបង្ហោះរឿងរ៉ាវមួយដោយមានមនុស្សមួយក្រុម ថាជាការបញ្ជារបស់លោកចៅសង្កាត់ ច្រាំងចំរេះទី២ បានមកបិទគំរបលូ នៅមុខផ្ទះរបស់គាត់ ដែលជាលើកទីមួយហើយដែលមានករណីបែបនេះ។


យោងតាមវីដេអូដែលបានបង្ហោះរឿងរ៉ាវនេះបានកើតឡើងនៅ ក្រោយផ្សារគីឡូម៉ែត្រលេខ៧ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ដោយបងស្រីម្ចាស់គណនីខាងលើបាននិយាយរៀបរាប់ថា ផ្លូវប្រព័ន្ធបង្ហូរលូខាងលើនេះ មានលក្ខណៈស្រុតជាយូរណាស់មកហើយ ក៏ប៉ុន្តែក៏មានការហាមស្ត្រីជាម្ចាស់ផ្ទះខាងលើមិនឱ្យចាក់ទឹកពីលើឡើយ រហូតឈានដល់ចាត់មនុស្សឱ្យមកចាក់ស៊ីម៉ង់ត៍បិទគំរបលូនេះតែម្តង។ ក្រោយពីវីដេអូត្រូវបានចែកចាយ មានមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពបែបនេះ និងសំណូមពរឱ្យអជ្ញាធរពាក់ព័ន្ធនិងមន្ត្រីមូលដ្ឋានចុះមកពិនិត្យផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖




- Share This Post:






