បុរសពីរនាក់ប្ដីប្រពន្ធដែលបង្ហោះរូបកំពុងធ្វើម្ហូបពីសត្វ ព្រៃក្តាន់ញ៉ែង ទទួលស្គាល់កំហុសមុខអាជ្ញាធរ និង ចេញវីដេអូសុំទោស
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Kaa Official បានចេញវីដេអូសុំទោសជាសាធារណៈកាលពីថ្ងៃទី៥ខែសីហា ក្រោយពីអាជ្ញាធរមានសមត្ថ កិច្ចបានហៅមកអប់រំ ក្រោយ ពីខ្លួនបង្ហោះវីដេអូចម្អិនម្ហូបពីសត្វព្រៃក្តាន់ញ៉ែង លើបណ្តាញសង្គម ដែលមានការចូលមើលរហូតដល់ជាង ៦ ម៉ឺននាក់ ។

ឯកឧត្តម នេត ភក្រ្តា រដ្ឋលេ ខាធិការក្រសួងបរិស្ថានបាន ឱ្យដឹងលើផេកហ្វេសប៊ុកផ្លូវការថា អ្នកដែលបានយកសត្វព្រៃក្តាន់ញ៉ែងយកទៅធ្វើម្ហូបនិងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិល មិញ បានទទួលស្គាល់កំហុសនៅចំពោះមុខអាជ្ញាធរមាន សមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ ពីទទួលបានការអប់រំពីសមត្ថកិច្ច ។
ឯកឧត្តមនេតភក្ត្រា បានបន្ថែមថា បុរសឈ្មោះ ស៊ន សេង ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Kaa Official បានស្ម័គ្រចិត្តលុបវីដេអូដែលមានចរិតលើកទឹកចិត្តឱ្យមានការបរបាញ់និងហូបសាច់សត្វព្រៃចេញពីហ្វេសប៊ុករបស់ខ្លួន (២)បានចុះកិច្ចសន្យាបញ្ឈប់ការយកសាច់សត្វព្រៃធ្វើជាម្ហូប និងឈប់ការហូបសាច់ សត្វព្រៃ (៣) ស្ម័គ្រចិត្តធ្វើវីដេអូដើម្បីសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទូទៅ និងសន្យាថានឹងចូលរួមការពារអភិរក្សសត្វព្រៃ។
សូមបញ្ជាក់ថា ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Kaa Official បានធ្វើការផុសវីដេអូ ធ្វើម្ហូបពីសត្វព្រៃ ក្តាន់ញ៉ែង លើបណ្តាញសង្គម ដែលបង្កឱ្យមានការរិះគន់យ៉ាងច្រើនពីមហាជន ៕

ប្រភព៖ ក្រសួងព័ត៌មាន