ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមតំបន់ទាំងនេះ

    BY Khmernote Media September 7, 2022
    ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតាមតំបន់ទាំងនេះ

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅតាមតំបន់ដូចខាងក្រោម៖

    ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦DT នៅចន្លោះផ្លូវលេខ១៩៣DT ដល់ប្លុក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។
    ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ២២៥មម នៅលើចិញ្ចើមផ្លូវលេខ១៣៦cc នៅចន្លោះផ្លូវលេខ១៣៦cc ដល់ផ្លូវលេខ១៥៧ccPE នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២។
    ៣. គ្រោងជីកប្តូរបំពង់ចែកចាយទឹកស្អាតទំហំ ១១០មម នៅលើចិញ្ចើមខាងត្បូងផ្លូវលេខ៩០២ នៅចន្លោះផ្លូវលេខ៩០២a ដល់ផ្លូវលេខ៩៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។
    ៤. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតទំហំ ៦៣មម នៅលើផ្លូវលេខ៧២១k-៤ នៅចន្លោះផ្លូវលេខ៧២១k ដល់ផ្លូវលេខ៧២១k-៤ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

    អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ជ្រាបជាព័ត៌មាន និងស្នើសុំការសហការ ពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post: