ផលិតកម្មរបស់ម្ចាស់បទ ‘Gangnam Style’ កំពុងមានបញ្ហា ខណៈតារាចម្រៀងល្បីៗចាកចេញជាបន្តបន្ទាប់
- BY
- Naren
- September 7, 2022
ថ្មីៗនេះតារាចម្រៀង Jessi, Hyuna និងលោក Dawn បានសម្រេចចិត្តមិនបន្តកុងត្រាជាមួយ P Nation ឡើយ។ ដូច្នេះហើយ ក្រុមហ៊ុន P Nation បានបាត់បង់តារាល្បីៗពីររូបរបស់ក្រុមហ៊ុន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយពួកគេអាចចាកចេញដោយសារតែជម្លោះផលប្រយោជន៍។

ក្រុមហ៊ុនរបស់ PSY ក៏ជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសជាច្រើនដែរ។ ថ្មីៗនេះ PSY បានរៀបចំកម្មវិធីតន្ត្រីតាមតំបន់នានាក្នុងប្រទេសកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះគឺមានភាពចម្រូងចម្រាស ដោយសារតែវាបានខ្ជះខ្ជាយទឹកច្រើនហួសហេតុ ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េ។ នៅមិនទាន់អស់នោះទេថ្មីៗនេះក្រុមហ៊ុន P Nation ត្រូវបានស៊ើបអង្កេតបន្ទាប់ពីបុគ្គលិកម្នាក់បានស្លាប់ ខណៈពេលដែលរុះរើឧបករណ៍នៅក្នុងការប្រគុំតន្ត្រី។ ដោយមានការលើកឡើងថានិយោជិតមានគ្រោះថ្នាក់ដោយសារការធ្វើការក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ ប៉ុន្តែមិនត្រូវបានបំពាក់ដោយឧបករណ៍ការពារ និងវិធានការសុវត្ថិភាព។ បញ្ហាជាបន្តបន្ទាប់បានបង្ហាញពីជំនាញគ្រប់គ្រងវិបត្តិមិនល្អរបស់ P Nation។ មិនត្រឹមតែការចាកចេញរបស់ Jessi និង HyunA គួរឱ្យព្រួយបារម្ភនោះទេ តាមពិតរយៈពេល៣ឆ្នាំមកនេះ PSY មិនអាចស្វែងរក និងអភិវឌ្ឍតារាថ្មីណាមួយឡើយ។ PSY មិនមានអ្វីនៅក្នុងដៃទេ ក្រៅពីចម្រៀងរបស់ខ្លួនដែលទើបនឹងចេញគឺបទ That That ដែលលោកបានសហការជាមួយនឹង Suga សមាជិក BTS៕



ប្រភព៖ zingnews
- Share This Post:






