ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យានយន្តទាំងអស់អាចបើកបរលើផ្លូវល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុងខែតុលា ហើយចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ទទួលបានការបញ្ចុះតម្លៃ ២០%

    BY Khmernote Media September 7, 2022
    យានយន្តទាំងអស់អាចបើកបរលើផ្លូវល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុងខែតុលា ហើយចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ទទួលបានការបញ្ចុះតម្លៃ ២០%

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមសារព័ត៌មានPeople’s Daily Online ព្រឹត្តិការណ៍ដ៏អស្ចារ្យកីឡាជិះកង់លើ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហៅកាត់«ផ្លូវល្បឿនលឿន» ក្រោមប្រធានបទ “អរគុណសន្តិភាព” បានប្រារព្ធឡើងនៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលនឹងត្រូវបើកដំណើរការក្នុងពេលឆាប់ៗនេះហើយអ្នកជិះកង់រាប់រយនាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

    ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនCRBC។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុលាតសន្ធឹងលើខេត្តចំនួន៥ ដោយចាប់ផ្តើមពីផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់នៅស្រុកស្ទឹងហាវនៃក្រុងព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿននឹងត្រូវបានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ យានយន្តទាំងអស់នឹងបើកបរដោយឥតគិតថ្លៃនៅក្នុងខែតុលា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែតុលា ឆ្នាំ២០២៣ ទទួលបានការបញ្ចុះតម្លៃ ២០%។ បន្ទាប់ពីនោះ ស្តង់ដារការគិតថ្លៃធម្មតានឹងត្រូវបានធ្វើរឡើងវិញ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក​

    Share This Post: