ណាក់ ស្រីណា បង្ហាញវត្តមានក្នុងរឿងភាគបុរាណថ្មី ធ្វើឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថាសម្តែងស័ក្ដិសមឥតខ្ចោះ
- BY
- Naren
- September 7, 2022
ណាក់ ស្រីណា តារាសម្តែង ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផលិតផលផ្សេងៗ។

ថ្មីៗនេះ ណាក់ ស្រីណា ក៏បានបង្ហាញស្នាដៃសម្តែងថ្មីថែមទៀត នៅក្នុងរឿងភាគបុរាណរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលមានចំណងជើង «ខោល» ដែលនឹងចាក់បញ្ជាំងក្នុងពេលឆាប់នេះ។ ណាក់ ស្រីណា បានដើរតួឈ្មោះ កង ស្ថិតនៅក្នុងឈុតបុរាណធ្វើឱ្យទស្សនិកជនកោតសរសើរ រូបសម្រស់ស្រស់សោភាព ជាពិសេសការសម្តែងបានយ៉ាងល្អទាំង ទឹកមុខ ខ្សែភ្នែក អារម្មណ៍ គឺស័ក្ដិសមឥតខ្ចោះ៕





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






