Miss Universe កម្ពុជា ៖ «នៅយុគសម័យ២០២២ ជិតចូល២០២៣ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ ឬលេងសើចនៅទីសាធារណៈ»
- BY
- Naren
- September 8, 2022
កញ្ញា ងិន ម៉ារ៉ាឌី ដែលជាពិធីការិនី កញ្ញាត្រូវបានមហាជនស្គាល់ថាជា បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ធ្លាប់បានតំណាងកម្ពុជាចូលរួមប្រកួត Miss Universe 2021។ ក្នុងពេលប្រកួតកញ្ញាឯករូបនេះក៏លើកមតិតស៊ូទាក់ទងនឹង «បញ្ឃប់ការរើសអើងអ្នកដែលស្រលាញ់ភេទដូចគ្នា»។

កាលពីយប់មិញនេះកញ្ញា បានបង្ហោះសារមួយ យ៉ាងដូច្នេះថា៖ «នៅយុគសម័យ២០២២ ជិតចូលដល់២០២៣ ទៅហើយ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ រឺលេងសើចនៅទីសាធារណៈ ពេលខ្លះការលេងសើចត្រឹមតែ ២-៣ម៉ាត់របស់អ្នកអាចធ្វើឱ្យគេឈឺចាប់ ខ្មាស់គេនៅកណ្តាលមនុស្សជាច្រើន។ អ្នកគួរតែរៀនគោរពសិទ្ធិមនុស្ស , អោយតម្លៃមនុស្សជុំវិញខ្លួន រឺស្គាល់អំពីសុជីវធម៌ , ទីតាំងដែលអ្នកចង់លេងសើចទៅកាន់នរណាម្នាក់។ ការស្រលាញ់ភេទដូចគ្នា មិនមែនជាការដែលនរណាម្នាក់ត្រូវលើកយកមកជាការលេងសើចនោះទេ! ត្រូវចេះគោរព និងគិតពិចារណា»។ ការបង្ហោះនេះធ្វើឡើងបន្ទាប់ពីមានរឿងរ៉ាវ ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ និយាយលេងសើចដាក់គ្នាទៅមក ដោយថុល សុភិទិ បានលើកឡើងថាស៊ឹម ច័ន្ទពន្លឺ ស្រលាញ់ភេទដូចគ្នា ធ្វើឱ្យមហាជនសម្តែងការមិនពេញចិត្តជាខ្លាំង៕



- Share This Post:






