ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលការពារព្រំដែនគោក ចុះជួយប្រជាពលរដ្ឋនៅស្រុកម៉ាឡៃដែលជនលិចដោយទឹកភ្លៀង

    BY Khmernote Media September 8, 2022
    កម្លាំងនគរបាលការពារព្រំដែនគោក ចុះជួយប្រជាពលរដ្ឋនៅស្រុកម៉ាឡៃដែលជនលិចដោយទឹកភ្លៀង

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចាត់ លោកវរសេនីយ៍ទោ សួន ពេជ្រ មេបញ្ជាការរង ដឹកនាំកម្លាំងសរុប១៥ នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងជម្លៀសមកទីទួលសុវត្ថិភាព នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

    ការជម្លៀសនេះធ្វើឡើងក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងជាប់ៗគ្នា ធ្វើឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនត្រូវបានរងផលប៉ះពាល និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ បើសិនជាបងប្អូនប្រជាពលរដ្ឋទទួលរងការផលប៉ះពាល់ សូមរាយការណ៍ មកកងកម្លាំងនគរបាល ឬ អជ្ញាធរពាក់ព័ន្ឋ ដើម្បីជួយជម្លៀសបានជួយទាន់ពេលវេលា ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

    Share This Post: