បវកញ្ញាចក្រវាលកម្ពុជា ២០២២ បង្ហាញវត្តមានក្នុងកម្មវិធីមួយនៅប្រទេសហ្វីលីពីន ពិតជាស្រស់ស្អាតខ្លាំងមែនទែន
- BY
- Naren
- September 8, 2022
បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានទៅដល់ប្រទេសហ្វីលីពីនកាលពីម្សិលមិញនេះ ដើម្បីធ្វើការហ្វឹកហាត់ និងចូលរួមកម្មវិធីនានានៅទីនោះផងដែរ។ តួយ៉ាងនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 ដោយស្ថិតនៅក្នុងឈុតពណ៌ទឹកក្រូចពិតជាស្រស់ស្អាតខ្លាំងមែនទែន។


កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






