ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

    BY Khmernote Media September 9, 2022
    ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត ឬធ្វើឱ្យច្រឡំ ពិសេសការធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

    ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញមានសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងផលិតផលទំនិញ និងសេវាមួយចំនួន នៅតែបន្តកើតមានជាយថាហេតុ ដែលការផ្សព្វផ្សាយនោះបានធ្វើឡើងតាមគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម មានដូចជាតាមរយៈទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងបណ្ដាញសង្គមនានា មានលក្ខណៈភូតកុហក បំភាន់ការពិត និងអាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់ពួកគាត់ផងដែរ។

    ដើម្បីទប់ស្កាត់នូវការប្រើប្រាស់ ការប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែងប្រកបដោយសមធម៌ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់អគ្គនាយកដ្ឋាន ក.ប.ប. សូមក្រើនរំលឹកដល់ លោក លោកស្រី ជាបុគ្គលិកផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធ ឱ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារ នៃច្បាប់ និង​ឯកសារគតិយុត្តជាធរមាន ៕​ សូមអានសេចក្ដីលម្អិតដូចខាងក្រោម៖

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: