ផ្ទុះការរិះគន់ពេញបណ្តាញសង្គមថៃ ក្រោយស្ត្រីអ្នកជំនួញជើងចាស់ម្នាក់ ធ្វើសកម្មភាពមិនសមរម្យដាក់តារាសម្ដែងថៃវ័យក្មេង ពេលកំពុងផ្សាយផ្ទាល់
- BY
- Naren
- September 9, 2022
រឿងរ៉ាវអ្នកជំនួញ និងជាតារាសម្ដែងលោកស្រី Leena Jungjunja វ័យ៦២ឆ្នាំ បានធ្វើសកម្មភាពមិនសមរម្យមកលើតារាសម្តែង Yoon Phusanu បានបង្កឱ្យមានការខឹងសម្បារក្នុងមតិសាធារណៈជនថៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាសែតថៃ Khaosod បានរាយការណ៍កាលពីថ្ងៃទី០៨ ខែកញ្ញា ថាតារាសម្តែង Yoon Phusanu Wongsawanitchakorn ត្រូវបានស្ត្រីអ្នកមាន Leena Jung ធ្វើសកម្មភាពមិនគប្បីដូចជាញីក្បាល និងហិតក្លៀកតារាសម្តែងប្រុសរូបនេះនៅពេលកំពុងផ្សាយផ្ទាល់។

ទស្សនិកជនជាច្រើនបានរិះគន់ អ្នកជំនួញ និងជាតារាសម្ដែងលោកស្រី Leena Jungjunja ពីបទបៀតបៀន និងមិនគោរពដល់យុវជន។ និយាយជាមួយ Khaosod កាលពីថ្ងៃទី ៨ ខែកញ្ញា តារាសម្តែង Yoon Phusanu បានសារភាពថាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិននឹកស្មានថាមានហេតុការណ៍បែបនេះកើតឡើងនោះទេ។ លោក Yoon Phusanu បន្ថែមថា ក្រោយកើតហេតុ គាត់បាននិយាយជាមួយនឹងលោកស្រី Leena Jungjunja ហើយត្រូវបានអ្នកជំនួញម្នាក់នេះពន្យល់រាល់សកម្មភាពដែលនាងធ្វើ ដើម្បីបង្កើតរឿងកំប្លែង និងកម្សាន្ត៕





ប្រភព៖ zingnews
- Share This Post:






