ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួននារីម្នាក់បានភ្លាមៗ មុខសញ្ញា បន្លំលួចយករបស់របរអីវ៉ាន់លក់ដូរនៅក្នុងផ្សារ

    BY Khmernote Media September 9, 2022
    កម្លាំងសមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួននារីម្នាក់បានភ្លាមៗ មុខសញ្ញា បន្លំលួចយករបស់របរអីវ៉ាន់លក់ដូរនៅក្នុងផ្សារ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន។

    នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣ នៅចំណុចក្រុមទី ០៣ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី អំពើលួច កើតឡើង ០១លើក ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សុខ សុធារី ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើសកម្មភាពបន្លំលួចយករបស់របរអីវ៉ាន់លក់ដូររួមមាន៖

    ទ្រនាប់ជើង ចំនួន 02 គូរ, ស្រោមជើង ចំនួន 02 គូរ, ភួយ ចំនួន 01 , អាវកាក់ក្នុងចំនួន 01, ខោអាវឈុតចំនួន 01ឈុត, ខោរាងចំនួន 03 , ក្រមាពោះគោចំនួន 01, អាវឈុត ចំនួន 01, អាវក្រៅដៃវែងចំនួន 01, ក្រេមលាបមាត់ ចំនួន01 ដើម, សេរ៉ូមលាបមុខ ចំនួន01 ដើម ដែលជារបស់ជនរងគ្រោះឈ្មោះ ជាម ជាន ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅចំណុចកើតហេតុខាងលើ ក្នុងពេលធ្វើសកម្មភាពរួច ជនសង្ស័យបាន ចេញពីផ្ទះកន្លែងលក់ដូររបស់ជនរងគ្រោះ បម្រុងយករបស់របរទាំងនោះទៅ ក៏ត្រូវជនរងគ្រោះឃើញធ្វើការកាក់ឃាត់ជនសង្ស័យ រួមជាមួយនឹងវត្ថុតាងខាងលើ ហើយបានប្រគល់ជូនសមត្ថកិច្ចយើង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

    ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួច ចំនួន ០១នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕​

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំពៅលូន

    Share This Post: