បច្ចេកវិទ្យា

មិនធម្មតាឡើយ! វៀតណាមមានសមត្ថភាពផលិតស្មាតហ្វូនខ្លួនឯងបាន ៥លានគ្រឿងក្នុងមួយឆ្នាំ ហើយគ្រោងយកទៅលក់ទូទាំងពិភពលោកទៀត

BY
autoadmin
December 19, 2018

ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីលំដាប់កំពូលរបស់វៀតណាមតាមតម្លៃទីផ្សារ បានគូសបញ្ជាក់មហិច្ឆតាបច្ចេកវិទ្យារបស់ខ្លួនកាលពីពេលថ្មីៗនេះ ជាមួយនឹងការបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលគ្រោងនឹងលក់ទូទាំងពិភពលោក។ ទូរស័ព្ទម៉ូដែល Vsmart ចំនួន៤ របស់ខ្លួនកំពុងត្រូវបានផលិតនៅរោងចក្ររបស់ខ្លួននៅទីក្រុងហៃហ្វុងភាគខាងជើងវៀតណាមដោយមានសមត្ថភាពផលិតទូរស័ព្ទបាន ៥លានគ្រឿង ក្នុងមួយឆ្នាំនៅដំណាក់កាលដំបូង។ ក្រុមហ៊ុន Vingroup វៀតណាមចង់លក់ស្មាតហ្វូន និងផលិតផលឆ្លាតវៃដទៃទៀតរបស់ខ្លួនទៅគ្រប់ទ្វីបទាំងអស់ រួមជាមួយប្រទេសរុស្ស៊ី និងអេស្បាញ ដែលក្រុមហ៊ុន Vingroup គឺមានភាគហ៊ុន ៥១ភាគរយជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាអេស្ប៉ាញ BQ ដែលជាទីផ្សារសក្តានុពលសំខាន់នៅទ្វីបអឺរ៉ុបនេះ។

ប្រទេសវៀតណាមសព្វថ្ងៃគឺជាមូលដ្ឋានផលិតស្មាតហ្វូនធំបំផុតសម្រាប់ក្រុមហ៊ុន Samsung ខណៈពេលដែលក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Apple ក៏កំពុងពិចារណាលើការបង្កើតរោងចក្រផងដែរ។ ទូរស័ព្ទ Vsmart ចំនួន ៤ប្រភេទ ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ បានប្រើបន្ទះឈីប Snapdragon 435, 430 និង 660 របស់ក្រុមហ៊ុន Qualcomm និងប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។ ក្រុមហ៊ុនបច្ចេកវិទ្យា Vinsmart របស់ក្រុមហ៊ុន Qualcomm និង Vingroup ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ជាសកលផងដែរកាលពីថ្ងៃសុក្រ។

គួរឱ្យដឹងផងដែរថា ដំណាក់កាលដំបូងរោងចក្រ Vsmart អាចផលិតបាន ៥លានគ្រឿងក្នុងមួយឆ្នាំ ជាមួយនឹងសមត្ថភាពនេះ VinSmart គ្រោងនឹងចេញបន្ថែមនូវស្មាតហ្វូនស៊េរីថ្មី ១០ប្រភេទទៀត នៅឆ្នាំ២០១៩៕

អត្ថបទ៖ លីដា
ប្រភព៖ reuters

Share This Post: