អាជ្ញាធរខណ្ឌមានជ័យព័ទ្ធខ្សែ ដាក់ស្លាកហាមចោលសំរាមហើយ នៅតែមានអ្នកលួចយកសំរាមទៅបោះចោលទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅម៉ោង១១៖៣០នាទី ដោយទទួលបានមតិដឹកនាំរបស់ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក្រុមការងារសង្កាត់ និងភ្នាក់ងារសំរាមសង្កាត់ សហការជាមួយក្រុមហ៊ុនស៊ិនទ្រី បានចុះប្រមូលសំរាម នៅផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរនិងភ្នាក់ងារសំរាមនិងចាត់វិធានការចំពោះអ្នកដែលយកសំរាមចោលនៅតាមទីសាធារណៈនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១។ ចាប់ពីថ្ងៃនេះតទៅ សូមបងប្អូនបញ្ឈប់ចោលសំរាមនៅតាមទីសាធារណៈតទៅទៀត បើសិនអាជ្ញាធររកឃើញ និងធ្វើកាផាកពិន័យ តែម្តង។
បន្ទាប់ពីបានចេញសេចក្ដីប្រកាស នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ កន្លែងដែលអាជ្ញាធរសង្កាត់និងក្រុមហ៊ុនស៊ិនទ្រី បានសម្អាតឃើញនូវតែមានសំរាម។ អាជ្ញាធរ សូមបងប្អូនបញ្ឈប់ចោលសំរាមនៅតាមទីសាធារណៈបន្តទៅទៀត បើទីតាំងកន្លែងបងប្អូនស្នាក់នៅ ពិបាកកន្លែងទុកដាក់សំរាម សូមរាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ដែលសាម៉ីខ្លួនរស់នៅ ៕






ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ