ព័ត៌មានជាតិ
ឯកឧត្តម គួច ចំរើន ព្រមានទាំងម្ចាស់សំរាម និងអ្នកដឹកសំរាមមកចាក់ចោលលេីផ្លូវនេះ ប្រញាប់ចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យភ្លាម (មានវីដេអូ)
BY Khmernote Media
September 11, 2022
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានដល់អ្នក ដែលបានយកសំរាមមកចាក់លើផ្លូវឲ្យចូលខ្លួនសារភាពកំហុស និងទទួលការផាកពិន័យ ចំពោះទង្វើរបស់ខ្លួន។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបសឯកឧត្តមបានឲ្យដឹងដូច្នេះថា៖

«អំពេីអាក្រក់ ដឹកសំរាមមកចាក់លេីផ្លូវ ។ សូមប្រញាប់ចូលខ្លួន សារភាពកំហុស និងបង់ផាកពិន័យ អោយបានមុនម៉ោង ១៧:០០ ថ្ងៃ ១៣-០៩-២២ នៅមន្ទីរបរិស្ថាន បេីមិនចង់អោយចាត់វិធានការ។ ម្ចាស់សំរាម និង ជនដឹកសំរាមមកចាក់ចោល ត្រូវមានការទទួលខុសត្រូវ»៕
