សុវត្ថិឌី ធារិកា ច្រៀងបទ «បិណ្ឌភ្ជុំយំនឹកពុកម៉ែ» ច្រៀងបណ្តើរយំបណ្តើរនៅលើឆាក ធ្វើឱ្យមហាជនអាណិតខ្លោចចិត្ត
- BY
- Naren
- September 12, 2022
តារាចម្រៀង សុវត្ថិឌី ធារិកា ទើបជួបទុក្ខធំព្រោះតែបាត់បង់ឪពុកម្តាយដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកឱ្យកញ្ញានិងប្អូនប្រុសក្លាយជាក្មេងកំព្រា។ ក្រោយពីបាត់មុខមួយរយៈថ្មីៗនេះ សុវត្ថិឌី ធារិកា បានចេញបទចម្រៀងថ្មីក្នុងឱកាសពិធីបុណ្យបិណ្ឌភ្ជុំ ដែលមានចំណងជើង «បិណ្ឌភ្ជុំយំនឹកពុកម៉ែ»។


ក្រោយពីបានបញ្ចេញបទចម្រៀងខាងលើនេះរួចមក សុវត្ថិឌី ធារិកា ក៏បានឡើងច្រៀងនៅឆាករបស់ស្ថានីយទូរទស្សន៍បាយ័ន អ្វីដែលគួរឱ្យរំជួលចិត្តនោះ នៅពេលដែលកញ្ញាច្រៀងបទ«បិណ្ឌភ្ជុំយំនឹកពុកម៉ែ» សុវត្ថិឌី ធារិកា បានច្រៀងបណ្តើរយំបណ្តើរនៅលើឆាក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតខ្លោចចិត្តគ្រប់ៗគ្នា។ តួយ៉ាងគណនីហ្វេសប៊ុកឈ្មោះ Ah Na Paris Salon de Coiffure បានបង្ហោះវីដេអូសម្តែងរបស់សុវត្ថិឌី ធារិកា និងបានសរសេររៀបរាប់ថា ៖ « បទថ្មីរបស់នាងតូច បិណ្ឌភ្ជុំយំនឹកពុកម៉ែ ច្រៀងបណ្តើរយំបណ្តើរ អារម្មណ៍ដឹងត្រឹមតែមើលបណ្តើរ យំតាមប្អូនស្រីបណ្តើរ។ រឹងមាំមើលថែបងប្អូនបន្តទៅមុខទៀតនាងតូចSovathdy Thearyka សូមផ្ញើនាងតូចក្នុងបេះដូងអ្នកទាំងអស់គ្នាផង»៕



- Share This Post:






