ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារអបអរសាទរព្រះអង្គ Charles III ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

    BY Khmernote Media September 12, 2022
    ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារអបអរសាទរព្រះអង្គ Charles III ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ យោងតាមព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារចូលរួមអបអរសាទរថ្វាយព្រះអង្គ ឆាលស៍ទី៣ (Charles III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសផ្លូវការ ជាព្រះមហាក្សត្រថ្មី នៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង។

    ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រកម្ពុជា ថ្វាយព្រះអង្គ ឆាលស៍ទី៣ មានខ្លឹមសារថា៖ “នាឱកាសដ៏វិសេសវិសាលនៃការប្រកាសជាផ្លូវការ ដោយក្រុមប្រឹក្សារាជសម្បត្តិថា ព្រះអង្គ គឺជាព្រះមហាក្សត្រនៃចក្រភពអង់គ្លេស ខ្ញុំសូមសម្តែងការចូលរួមអបអរសាទរយ៉ាងកក់ក្តៅ រួមជាមួយការជូនពរសព្វគ្រប់ប្រការ សម្រាប់សុខុមាលភាព នាពេលអនាគតរបស់ព្រះអង្គផ្ទាល់ ក៏ដូចជាសម្រាប់វិបុលភាពដ៏អស្ចារ្យនៃប្រទេសរបស់ទ្រង់ ព្រមទាំងសម្រាប់សុភមង្គលនៃប្រជានុរាស្រ្តទាំងអស់របស់ព្រះអង្គ។ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ នាពេលបច្ចុប្បន្ន រវាងព្រះរាជាណាចក្រ និងប្រជាជនយើងទាំងពីរ ច្បាស់ជានឹងបន្តលូតលាស់រីកចម្រើនទៅមុខទៀត នៅក្រោមរជ្ជកាលរបស់ព្រះអង្គ” ៕

    Share This Post: