ក្នុងអំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពជិត ១០០គីឡូក្រាម ត្រូវបានដកហូតយកកម្ទេចចោល
(កោះកុង និងរតនគិរី)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង និងខេត្តរតនគិរី បង្កើនការត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ គោលដៅត្រួតពិនិត្យគឺ៖

– គោលដៅខេត្តកោះកុង ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ដោយរកឃើញទំនិញខូចគុណភាពចំនួន ៦៥.៨គីឡូក្រាម។
– គោលដៅខេត្តរតនគិរី ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងស្រុកលំផាត់ ដោយរកឃើញទំនិញខូចគុណភាពចំនួន ២៩.៧៥គីឡូក្រាម។
លទ្ធផលសរុប៖ មន្រ្តីជំនាញរកឃើញ និងដកហូតបានទំនិញខូចគុណភាពប្រើប្រាស់ចំនួន ៩៥.៥៥គីឡូក្រាមយកមកកម្ទេចចោល និងណែនាំដល់អាជីវករត្រូវលក់ទំនិញដែលមានអនុលោមជូនអតិថិជន ៕







ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF