បច្ចេកវិទ្យា

Lenovo បញ្ចេញឃាតករស្មាតហ្វូនជាមួយ RAM 12GB ប្រើ Snapdragon 855 ហើយតម្លៃថោកថែមទៀត

BY
Khmernote Media
December 19, 2018

ក្រុមហ៊ុន Lenovo បានបើកព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីហើយ ដែលតាមពាក្យចចាមអារ៉ាមបាននិយាយថា បានប្រើប្រាស់កាមេរ៉ាបីគ្រាប់ ហើយវាអាចនឹងមាន RAM លើសពី 8GB តែជាក់ស្ដែង ក្រុមហ៊ុនបានប្រកាសថា វាជា Lenovo Z5 Pro GT មាន RAM ដល់ទៅ 12GB ហើយ ប្រើប្រាស់បន្ទះឈីប Snadragon 855 ដំបូងគេបង្អស់ផងដែរ ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនបានព្យាយាមបង្កើនល្បឿនរបស់ស្មាតហ្វូនរៀងៗខ្លួន តែការរចនាក៏មិនឲ្យចាញ់គ្នាដែរ ដែលផ្នែកខាងក្រោយរបស់ Z5 Pro GT ជាប្រភេទកាបូន ដែលស្រោបពីលើដោយកញ្ចក់រលោង និងមានស៊ុមពណ៌ក្រហមជុំវិញតួទូរស័ព្ទ និងរង្វង់ក្រហមជុំវិញ Lens កាមេរ៉ា ។

Lenovo Z5 pro GT ប្រើបច្ចេកវិទ្យាហូតចុះក្រោមសម្រាប់បើកកាមេរ៉ាខាងមុខ ដើម្បីពង្រីកអេក្រង់ឲ្យបានធំរហូតដល់ 6.4 អ៊ីញ Super AMOLED លាតត្រដាងដល់គែមតែម្ដង ។ ចំណែកកាមេរ៉ាខាងក្រោយ ជាប្រភេទកាមេរ៉ាភ្លោះ ដែលកាមេរ៉ាមេមានទំហំ 24 មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 16 មេហ្គាភិចសែល ហើយកាមេរ៉ាខាងមុខវិញក៏មាន២គ្រាប់ដែរ មួយទំហំ 16 មេហ្គាភិចសែល និងមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល។ ចំពោះសេនស័រស្កេនក្រយ៉ៅដៃគឺត្រូវបានបង្កប់នៅក្នុង​អេក្រង់តែម្ដង ។ Lenovo Z5 Pro GT នេះមានបីម៉ូឌែល ដែលតម្លៃខុសគ្នាទៅតាមទំហំ RAM និង អង្គចងចាំ។

+ ម៉ូដែល RAM 6GB និងមេម៉ូរី 128GB មានតម្លៃនៅទីផ្សារបរទេសប្រហែល $390
+ ម៉ូដែល RAM 8GB និងមេម៉ូរី 256GB មានតម្លៃនៅទីផ្សារបរទេសប្រហែល $500
+ ម៉ូដែល RAM 12GB និងមេម៉ូរី 512GB មានតម្លៃនៅទីផ្សារបរទេសប្រហែល $650

សម្រាប់ការដាក់លក់លើទីផ្សារ ក្រុមហ៊ុនបានប្រកាសថា នឹងដាក់លក់នៅថ្ងៃទី 24 ខែមករា ឆ្នាំ 2019 ខាងមុខនេះហើយ។

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: