ខ្មែរណូត

ស្វែងរក

  • PR

    បងប្អូនខ្មែររស់នៅកូរ៉េដឹងតែសប្បាយហើយ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគុំតន្ត្រីឆាប់ៗនេះ

    BY Liny Chan September 15, 2022
    បងប្អូនខ្មែររស់នៅកូរ៉េដឹងតែសប្បាយហើយ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA នាំតារាល្បីប្រគុំតន្ត្រីឆាប់ៗនេះ

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ។

    តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

    ក្រុមអ្នកសិល្បៈទាំងនោះ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២តែម្ដង។ ទីតាំងកម្មវិធីស្ថិតនៅ ទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។

    ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ
    – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
    – ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ
    – សាលាក្រុងអានសាន
    – ក្រុមការងារយុវជន ESEA
    សហការឧបត្ថម្ភ
    Galaxy Navatra Group
    GMoneyTrans

    ដូចដែលបានរៀបរាប់ខាងលើ សូមគោរពអញ្ជើញពុកម៉ែបងប្អូន អញ្ជើញទៅចូលរួម ទស្សនាដោយសេរី ដោយយើងនឹងធ្វើបុណ្យជុំគ្នា ហើយរាំលេងជាមួយគ្នាដោយសប្បាយរីករាយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay