ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយលក់ឱសថចំនួន ៨មុខនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media September 16, 2022
    ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយលក់ឱសថចំនួន ៨មុខនេះជាបន្ទាន់ ដែលគ្មានលេខបញ្ជិកា  និងគ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមឃាត់ការចែកចាយ និងលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖​ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយលក់ឱសថចំនួន ៨មុខ គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល​ដែលមានឈ្មោះ ១.COVERSYL *PLUS 5mg/1.25mg, ២.COVERSYL * 10mg, ៣.COVERSYL *5mg, ៤.COVERAM *5mg/5mg ៥.COVERAM *5mg,10mg ៦.COVERAM *10mg/10mg ៧.DIAMICRON *MR 30mg, ៨.DIAMICRON *MR 60mg ស្រដៀង នឹងឱសថពិត ដែលចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd.។

    ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ ដែលគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្ដាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

    ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលិកដែលចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងលក់ឱសថគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: