ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការខ្សែរថភ្លើង ៦ខេត្តនេះ ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសភ្ជុំបិណ្ឌនេះ ដោយមិនគិតថ្លៃ​ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២

    BY Khmernote Media September 17, 2022
    រាជរដ្ឋាភិបាល ដាក់ឲ្យដំណើរការខ្សែរថភ្លើង ៦ខេត្តនេះ ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសភ្ជុំបិណ្ឌនេះ ដោយមិនគិតថ្លៃ​ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់ឲ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយមិនគិតថ្លៃ​ រយៈពេល០៤ ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួល បន្ទុកការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យ ភ្ជុំបិណ្ឌនេះ។

    សូមជម្រាបជូន​ថា​ ខ្សែ​រថភ្លើង​មានទៅខេត្តកំពង់ឆ្នាំង – ពោធិ៍សាត់ – បាត់ដំបង ខេត្តតាកែវ – កំពត និង​ខេត្ត​ព្រះ សីហនុ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: