ព័ត៌មានជាតិ
ជនរងគ្រោះទី៣ ដែលបានបាត់ម៉ូតូជិត ៥ឆ្នាំ នៅមានសំណាងរកឃើញវិញ ក្រោយត្រូវសមត្ថកិច្ចរឹបអូសបានពីហាងទទួលបញ្ចាំដោយខុសច្បាប់ (មានវីដេអូ)
BY Khmernote Media
September 22, 2022
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក Seng Chamroeun នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋទី៣ ដែលបានបាត់ម៉ូតូ អស់រយៈពេលជិត ៥ឆ្នាំ នៅមានសំណាងឃើញទៀត។

គាត់សប្បាយចិត្ត គាត់បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារទាំងអស់ដែលបានខិតខំលើការងារនេះ គាត់មានតែម្រាមដៃ១០ សម្រាប់ការដឹងគុណនេះទេ គាត់សប្បាយចិត្តណាស់ មិននឹកស្មានបានមកវិញទេ ៕

ប្រភព៖ Seng Chamroeun