ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍ ៥០កន្លែងនៅប្រទេសចិន

    BY soknita May 6, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍ ៥០កន្លែងនៅប្រទេសចិន

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អាហារូបករណ៍ ៥០កន្លែងនៅប្រទេសចិន។ ក្រុមការងារ អ.ម.ត ក្រៅប្រទេស បានរៀបចំដំណើរការសម្ភាសបេក្ខជនដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ ស ម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើកទី២ ចំនួន ៥០កន្លែង។

    ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានគូសបញ្ជាក់ថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាពិសេសឆ្លើយតបនឹងយុទ្ធថាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្របខណ្ឌកសាងមូលធនមនុស្ស ក្នុងន័យនេះ ក្រុម ការងាររបស់គណៈកម្មការអាហារូបករណ៍ អ.ម.ត បានប្តេជ្ញាចិត្តខ្ពស់សម្រិតសម្រាំងជ្រើសរើសបេក្ខជនដែលមានគុណវឌ្ឍខ្ពស់និងមានឆន្ទៈពិតប្រាកដ ដើម្បីទទួល បានឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មធិការអាហារូបករណ៍ អ.ម.ត បានចេញសេចក្តីជូនដំណឹងផ្តល់អាហារូបករណ៍ ចំនួន ៨០កន្លែង សិក្សា នៅប្រទេស និងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងលើកទី២ ផ្តល់ជូនចំនួន ៥០កន្លែងបន្ថែមទៀតសិក្សានៅប្រទេសចិន៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: