ព័ត៌មានជាតិ

ឆេះរថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងដំណំទាំងយប់ បង្កការភ្ញាក់ផ្អើលនៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

BY
Khmernote Media
September 27, 2022

យោងតាមការបញ្ជាក់ពី Hotline ១១៧ បានរាយការណ៍ករណី “អគ្គីភ័យ” (ឆេះរថយន្ត) មួយគ្រឿង បណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AB-3377 យ៉ាងដំណំ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅវេលាម៉ោង០២ និង៤០នាទី កម្លាំងជំនាញដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងកើតហេតុ សហការណ៍ជាមួយប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យ និងបាញ់ទឹកពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២ និង ៥៥នាទី (ដោយមិនមានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ)។ ករណីនេះបានបញ្ចប់នៅវេលាម៉ោង ០៣ និង០៥នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២៕

Share This Post: