អ្នកវិទ្យាសាស្ដ្ររកឃើញវិធីសាស្ត្រដ៏ជោគជ័យមួយ សម្រាប់ប្រយុទ្ធប្រឆាំងមេរោគអេដស៍បានហើយ (មានវីដេអូ)
- December 22, 2018
អ្នកវិទ្យាសាស្ដ្របានប្រកាសថា ពួកគេបានរកឃើញភាពជោគជ័យដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រប៉ារីសអះអាងថា ពួកគេបានបំផ្លាញកោសិកាដែលឆ្លងវីរុសដែលជាទូទៅត្រូវបានព្យាបាលដោយថ្នាំ antiretroviral ។ ថ្នាំនេះមិនអាចយកមេរោគចេញពីរាងកាយទេ ប៉ុន្តែសារពត៌មានវេជ្ជសាស្ត្រ Cell Metabolism កាលពីម្សិលមិញបានបោះពុម្ពផ្សាយការរកឃើញដែលបានប្រកាសថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញមធ្យោបាយដើម្បីលុបបំបាត់ «reservoirs» នៃកោសិកាដែលត្រូវបានឆ្លង។
នៅក្នុងការចេញផ្សាយព័ត៌មានមួយដែលត្រូវបានបង្ហោះទៅ EurekaAlert អ្នកនាំពាក្យរបស់វិទ្យាស្ថានប៉ាស្ទ័របាននិយាយថា ការព្យាបាលប្រឆាំងមេរោគអេដស៍ដែលត្រូវបានប្រើសព្វថ្ងៃនេះ ត្រូវបានគេបង្កើតឡើងដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍ ប៉ុន្តែវាមិនអាចបំបាត់មេរោគពីរាងកាយបានទេ។ វីរុសនៅតែស្ថិតក្នុង «reservoirs» ដែលជាកោសិកាភាពស៊ាំនៃកោសិកា ព្រោះមេរោគអេដស៍ផ្តោតលើកោសិកាដែលមានសកម្មភាពមេតាប៉ូលីសខ្ពស់ និងបំផ្លាញថាមពលរបស់ពួកគេ។ យ៉ាងណាមិញពេលនេះក្រុមអ្នកវិទ្យាសាស្រ្តអាចរកឃើញនូវវិធីដែលអាចកំចាត់បានទាំងស្រុងនូវ «reservoirs» ដែលកោសិកាផ្ទុកមេរោគអេដស៍ ដែលវាគឺជាជោគជ័យថ្មីមួយសម្រាប់ការស្រាវជ្រាវនេះ។ តាមទ្រឹស្ដីប្រសិនបើវីរុសផ្ទុកទាបគ្រប់គ្រាន់ ការបំផ្លាញកោសិកាអេដស៍ដែលលាក់ខ្លួន ប្រហែលជាអាចលុបបំបាត់វាទាំងអស់បាន។ ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានប៉ាស្ទ័រ AmfAR (មូលនិធិអាមេរិចសំរាប់ការស្រាវជ្រាវអេដស៍) និង Sidaction ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail
- Share This Post:






