ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ បញ្ជាក់ថាជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន ដោយត្រូវមានឯកសារទាំងនេះ

    BY Khmernote Media September 28, 2022
    ក្រសួងសាធារណការ បញ្ជាក់ថាជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន ដោយត្រូវមានឯកសារទាំងនេះ

    រាជាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ(HOTLINE)៖ 1275 ដោយបានសួរថា៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

    ក្រសួងសាធារណការ បានបញ្ជាក់តាមចម្លើយយ៉ាងដូច្នេះថា៖ ជនបរទេសអាចយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបាន។

    ឯកសារតម្រូវ៖
    -បណ្ណបើកបរដើមរបស់ប្រទេសនៃជនជាតិសាម៉ី (ត្រូវបកប្រែជាភាសាអង់គ្លេស ឬបារាំង ដោយបញ្ជាក់ពីស្ថានទូត ឬស្ថានកុងស៊ុលនៃជនជាតិនោះ)
    -លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង ១៥ថ្ងៃ
    -លិខិតបញ្ជាក់អាសយដ្ឋានបច្ចុប្បន្ន (ចេញដោយមេឃុំ/ចៅសង្កាត់)
    -លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា)
    -រូបថត ៤x៦ ផ្ទៃពណ៌សចំនួន៣សន្លឹក។

    កម្រៃសេវា៖
    -ប្រភេទ ក ៤០.០០០ រៀល
    -ប្រភេទ ខ ១២០.០០០ រៀល
    *ជនបរទេសដែលធ្លាប់បានប្តូរមកបណ្ណបើកបរខ្មែរហើយហួសសុពលភាព និងត្រូវរងការពិន័យ ៥០០៛/ថ្ងៃ។
    :::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: