ព័ត៌មានជាតិ

ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន នៅក្នុងសង្កាត់ទួលសង្កែទី២ និងសង្កាត់ភ្នំពេញថ្មី

BY
srey nuch
September 29, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ៩០មម ចំនួន ០១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ៦០០R ផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៣៥៥CC ដល់ផ្លូវលេខ ៦០០RC ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ឱ្យត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ ដោយក្ដីអនុគ្រោះ ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

Share This Post: