ក្រុមហ៊ុន ASUS ប្រកាសបញ្ចេញកុំព្យូទ័រ Gaming Strix SCAR កម្លាំងម៉ាស៊ីនខ្លាំង
- BY
- Naren
- October 7, 2022
Asus Strix SCAR តតាំងទៅលើសមរមភូមិ ជាមួយនឹងបច្ចេកវិទ្យាជំនាន់ក្រោយ និងជាពិសេសប្រព័ន្ធខ្យល់ត្រជាក់
ចំណុចសំខាន់
• A rising power in esports performance: ជាជម្រើសល្អបំផុតសម្រាប់បងប្អូន Gamers ជាមួយនឹង hardware ពី Intel® និងNVIDIA®
• Play hard, stay cool: តួខ្លួនផលិតពីលោហៈរាវខ្លាំង ជួយឱ្យ ROG Strix ឡេបថប Gaming ស៊េរីថ្មីនេះរក្សាភាពត្រជាក់ និងស្ងាត់ខ្លាំង
• Game on the cutting edge: អេក្រង់ 360 Hz, សំឡេង Hi-Res និង Thunderbolt™ 4 ទទួលបានថាមពលដ៏ទំនើបបំផុត
• Flex any style: Armor caps, per-key RGB, និង Bezel Glow បង្កើតសម្រាប់ម៉ាស៊ីនដែលអាចប្ដូរតាមបំណងបានយ៉ាងពិតប្រាកដ

(ភ្នំពេញ)៖ ASUS Republic of Gamers (ROG) ថ្មីៗនេះបានប្រកាសបញ្ចេញនូវLaptop Strix SCAR ដែលត្រលប់មកវិញនៅឆ្នាំ២០២២ជាមួយនឹង hardware ថ្មីទាំងអស់។ កុំព្យូទ័រយួរដៃលេងហ្គេមនេះ បំពាក់ដោយគ្រឿងបង្គំក្នុងខ្លាំងដូចជា Intel®, AMD និង NVIDIA ជាមួយនឹងអង្គចងចាំ DDR5។ មានបំពាក់អេក្រង់ Refresh Rate ខ្ពស់ជាងគេបង្អស់ និង state-of-the-art cooling ដែលជាបច្ចេកវិទ្យាដែលមិនអាចខ្វះបាន។
កាន់តែខ្លាំងនៅក្នុងការប្រកួតហ្គេមអេឡិចត្រូនិច

កុំព្យូរទ័រ ROG Strix SCAR ដំណើរការជាមួយ CPU Intel Core™ i9-12950HX និងភ្ជាប់ជាមួយ NVIDIA GeForce RTX™ Laptop GPU ជាមួយនឹង TGP អតិបរមា 150 W ម៉ាស៊ីននេះត្រូវបានរចនាឡើងដើម្បីឱ្យបងប្អូនអ្នកលេង esport កាន់តែលេងបានងាយស្រួល។ RAM DDR5 ជំនាន់ក្រោយបានកំណត់ដល់ 4800 MHz និង PCIe® Gen 4×4 SSD រក្សាម៉ាស៊ីនឱ្យឆ្លើយតបនិងរហ័សសូម្បីតែក្នុងអំឡុងពេលធ្វើការប្រកួតយូរក៏ដោយ។
MUX Switch ដែលអនុញ្ញាតអោយក្រាហ្វីកកាតអាចបញ្ចេញរូបភាពដោយផ្ទាល់ទៅលើអេក្រង់ ជួយកាត់បន្ថយភាពយឺតយ៉ាវនៃការបញ្ចេញរូបភាព និង ជួយអោយការបញ្ចេញរូបភាពកាន់តែប្រសើរជាងមុន។ តាមរយៈបន្ទះឈីបក្រាហ្វិករួមបញ្ចូលគ្នានៅលើស៊ីភីយូ ដែលជួយសន្សំសំចៃថ្ម។
Play hard, stay cool
គ្រឿងបង្គំដែលមានថាមពលត្រូវការភាពត្រជាក់ខ្លាំង ដូច្នេះ Asus បានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើ Intelligent Cooling™ ។ Strix SCAR ប្រើលោហៈរាវនៅលើ CPU សម្រាប់ការផ្ទេរកំដៅដែលប្រសើរឡើង។ គ្រឿងបង្គំកម្ដៅកម្រិតខ្ពស់នេះក៏ប្រើប្រាស់នូវដំណោះស្រាយ Conductonaut Extreme ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ Thermal Grizzly ផងដែរ។ វាអាចបន្ថយកំដៅបានដល់ទៅ ១៥°C និងកាត់បន្ថយទៅលើសំឡេងរំខានថែមទៀត។
សម្រាប់ 84-blade Arc Flow Fans™ ដែលបំពាក់នៅលើម៉ាស៊ីន 2022 Strixកែលម្អលំហូរខ្យល់ ខណៈពេលដែលកាត់បន្ថយសម្លេងរំខាន។ រន្ធខ្យល់រហូតដល់៤អនុញ្ញាតឱ្យមានខ្យល់ចេញចូលបានច្រើន មិនជាប់ធូលី។ កង្ហារ Arc Flow ជំនាន់ថ្មីមានគន្លឹះពិសេស ដែលមានបច្ចេកវិទ្យា 0dB អាចឲ្យវាបិទកង្ហារឲ្យស្ងាត់ទាំងស្រុង នៅពេលដែលស៊ីភីយូនិងក្រាហ្វិកកាត មានសីតុណ្ហភាពទាប ទទួលបានបទពិសោធន៍គ្មានសំលេងរំខាន។
Flex any style

Asus ROG Strix Scar នេះ ក្តារចុចPer-key RGB នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលចិត្ត និងរីករាយកាន់តែខ្លាំងជាមួយ នឹងការលេងហ្គេម ដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting combinations។ បច្ចេកវិទ្យា Aura SYNC អាចប្ដូរពណ៌ចម្រុះបាន។
វាមិនត្រឹមតែប្តូរបានត្រឹម lighting control នោះទេបន្ថែមពីនេះទៀត ROG ក៏អនុញ្ញាតឲ្យដោះដូរគម្រប Armor Caps ជាមួយនឹងពណ៌ពិសេសចំនួនបីដែលភ្ជាប់ជាមួយនឹងម៉ាស៊ីន។ បងប្អូនGamersទាំងឡាយអាចបង្កើតការរចនាប្លែកៗរបស់ពួកគេ ឬទាញយកគំរូផ្ទាល់ខ្លួនទៅបោះពុម្ព 3D របស់ពួកគេផ្ទាល់ផងដែរ។
AVAILABILITY & PRICING
ប្រិយមិត្តអ្នកអាន និងជាពិសេសបងប្អូន Gamers ដែលចាប់អារម្មណ៍កុំព្យូទ័រយួរដៃ ROG Strix SCAR 17 មានលក់នៅគ្រប់ហាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃដើម ១៩៩៩ដុល្លារអាមេរិក។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតំណាងចែកចាយASUS ក្នុងតំបន់របស់អ្នក ឬ ចូលទំព័រហ្វេសប៊ុកផ្លូវការរបស់https://www.facebook.com/ASUSKH.Cambodia
- Share This Post:






