កំពូលរឿងឧក្រិដ្ឋកម្ម និង ស៊ើបអង្កេត ជាមួយតួអង្គដ៏ស្រស់សង្ហាកំពុងល្បី
- BY
- Naren
- October 8, 2022
រឿង គ្រូពេទ្យកោសល្យវិច័យឈីនមីង (Dr. Qin) ជាប្រភេទរឿងភាគចិនមានចំនួន ២០ភាគ បែបស៊ើបអង្កេត និងបំបែកក្ដីឃាតកម្មរបស់ក្រុមស៊ើបអង្កេតពិសេស ដែលមានគ្រូពេទ្យកោសល្យវិច័យ Qin Ming ជំនួយការរបស់គាត់ Li Dabao និងប៉ូលិស Lin Tao នៅពេលដែលពួកគេត្រូវដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអាថ៌កំបាំង។
រឿងនេះត្រូវបានកែសម្រួលពីប្រលោមលោក The Eleventh Finger ផលិតឡើងចេញជា រឿងភាគ Medical Examiner Dr.Qin ចេញផ្សាយលើកដំបូងនៅចុងឆ្នាំ២០១៦ ហើយគឺជារឿងភាគដែលទទួលបានជោគជ័យបំផុតនៅលើទូរទស្សន៍ Sohu ដោយមានអ្នកមើល ១.៥ពាន់លានដង។
រឿង Dr. Qin ក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជារឿងភាគកំពូលទាំង១០ នៅ២០១៦ ENAwards និងធ្លាប់បានឈ្នះពានរង្វាន់ចំនួន២ទៀត គឺ ពានរង្វាន់ 2nd Golden Guduo Media Awards និង 4th Hengdian Film and TV Festival of China នៅក្នុងឆ្នាំ២០១៧។


ក្រៅពីសាច់រឿងដ៏គួរឲ្យជក់ចិត្តដិតអារម្មណ៍អ្នកមើល អ្វីដែលកាន់តែទាក់ទាញបន្ថែមទៀតនោះគឺតួអង្គសម្ដែងដ៏សង្ហារ និងស័ក្តិសមជាមួយនឹងសាច់រឿងខ្លាំងមែនទែន។
តួអង្គសម្ដែងនៅក្នុងរឿងនេះមានដូចជា៖
Zhang Ruo Yun សម្ដែងជាតួអង្គ គ្រូពេទ្យកោសល្យវិច័យ Qin Ming


Jiao Junyan សម្ដែងជាតួអង្គជំនួយការផ្ទាល់ខ្លួនរបស់ Qin Ming Li Dabao


Li Xian សម្ដែងជាតួអង្គប៉ូលិស Lin Tao


បច្ចុប្បន្នរឿងនេះក៏កំពុងទទួលបានការពេញនិយមខ្លាំងពីបណ្ដាយអ្នកប្រើប្រាស់កម្មវិធី JaiKonTV ផងដែរ។ សម្រាប់ប្រិយមិត្តដែលនិយមទស្សនារឿងប្រភេទបែបសើុបអង្កេត សូមកុំឲ្យរំលងរឿងនេះឲ្យសោះ ធានាថាល្អមើលមិនខកបំណងឡើយ។
ប្រិយមិត្តអាចធ្វើការទាញយកកម្មវិធី JaiKonTV ឥឡូវនេះដើម្បីទស្សនា http://onelink.to/7p46g2
ទស្សនា Trailer
- Share This Post:






