សិល្បៈ

ប្អូនស្រីអាយុ១០ឆ្នាំមកពីខេត្តមណ្ឌលគីរី រៀបរាប់ពីខ្សែជីវិត ធ្វើអោយគណៈកម្មការ The Voice Kids Cambodia ទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

BY
Khmernote Media
October 9, 2022

នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។

ក្នុងនោះផងដែរ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឆ្លងផុតវគ្គដំបូង ហើយបានបន្តចូលមកដល់វគ្គ Blind Audition នៅឯរាជធានីភ្នំពេញ។ កុមារី ថា ស្រីណុច បានរៀបរាប់ថា ឪពុកប្រកបរបរដើរស្ទួចត្រី ដើម្បីចិញ្ចឹមជីវិត ចំណែកឯប្អូនស្រី ឆ្លៀតពេលធ្វើការបោកខោអាវអោយគេ ដើម្បីបានកម្រៃខ្លះជួយគ្រួសារ។ កុមារី ថា ស្រីណុច បានអង្រួនបេះដូងទាំងគណៈកម្មការ និងមហាជនជាច្រើន ដោយសារតែការតស៊ូតាំងពីនៅស្រុកកំណើត ធ្វើដំណើររហូតមកដល់រាជធានីភ្នំពេញ ដើម្បីបានចូលរួមប្រកួត ព្រោះតែស្រលាញ់ចម្រៀង។ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: