ច្បាស់ការហើយ! Youtuber ល្បីឈ្មោះ ហេង វិសាល បកស្រាយថា ខ្លួន និងស្រីនា ពិតជាភ្ជាប់ពាក្យជាមួយគ្នាមែនថ្ងៃនេះ មិនមែនថត MV នោះទេ
- October 9, 2022
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ហេង វិសាល និង ជា ស្រីនា ដែលជា Youtuber ដ៏ល្បីឈ្មោះនឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ដោយសារខ្លះថាជាការពិត ហើយខ្លះទៀតថាជាការថត MV។ ឥលូវបានដឹងច្បាស់ការពិតហើយ ដោយសារ ហេង វិសាល បានបញ្ជាក់ថា ពួកគេទាំង២ ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាមែន។ ហេង វិសាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា៖

«សួស្តីពុកម៉ែបងប្អូនមិត្តភក្តិជាទីស្រឡាញ់ទាំងអស់គ្នា ខ្ញុំមកទីនេះដើម្បីមកស្រាយចម្ងល់ថាខ្ញុំនិងនាកំពុងថតMV ឬកម្មវីធីមែនទែន។ ចម្លើយនោះគឺមែនទែន ហើយខ្ញុំនិងនាពិតជាសុំទោសចំពោះការស្ងាត់តាំងពីម្សិលមិញ មូលហេតុដោយសារពួកខ្ញុំភ័យពេក ពួកខ្ញុំអត់ចង់កុហក់ ហើយអត់ដឹងធ្វើម៉េចមានតែស្ងាត់ម៉ងទៅ🙏🏻 ដោយសារគម្រោងរបស់ពួកយើងគឺចង់បង្ហាញទំនាក់ទំនងរបស់យើងនៅពេលកម្មវិធីចាប់ផ្តើមប៉ុណ្ណោះ ប៉ុន្តែឡូវបើជ្រុលជាធ្លាយមុនហើយ ចឹងមានតែសារភាពម៉ងទៅ។ ចុងក្រោយពួកខ្ញុំពិតជាអរគុណដល់ពុកម៉ែបងប្អូនមិត្តភក្តិ និងបងៗទាំងអស់ ចំពោះការជូនពរ និងក្តីស្រឡាញ់ចំពោះពួកខ្ញុំ។ ជួបគ្នាកម្មវិធីថ្ងៃនេះម៉ោង២រសៀល🙏🏻»៕


រូបភាព៖ Image Hunter Photography
- Share This Post:






