បេក្ខភាព The Voice Kids Cambodia កុមារី ថា ស្រីណុច មកសំពះអរគុណអ្នកគ្រូពេទ្យដែលផ្តល់សម្លៀកបំពាក់ឱ្យខ្លួនបានទៅប្រឡងចម្រៀង (មានវីដេអូ)
- BY
- Naren
- October 11, 2022
(មណ្ឌលគិរី)៖ ថ្មីៗនេះបេក្ខភាព The Voice Kids Cambodia កុមារី ថា ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ប៉ុន្តែប្អូនស្រីបានធ្វើឱ្យមហាជនទូទាំងប្រទេសអាណិតស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាតប៉ុន្តែក៏នៅតែតស៊ូមកប្រឡងតាមក្តីស្រមៃរបស់ខ្លួន។

ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia ទប់ទឹកភ្នែកមិនជាប់ ដោយប្អូនស្រីមកប្រឡងទាំងខ្វះខាតថវិកាធ្វេីដំណេីរ ហើយសម្លៀកបំពាក់បានអ្នកគ្រូពេទ្យឱ្យរ៉ូបមួយឈុតនេះគ្រាន់បានស្លៀកឡើងឆាកប្រឡង។ ក្រោយពីបានប្រឡងចប់ ថ្ងៃនេះ កុមារី ថា ស្រីណុច បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពខ្លួន យកផ្លែឈើ និងថវិកា៥ម៉៉ឺនរៀល មកសំពះអរគុណអ្នកគ្រូពេទ្យដែលបានផ្តល់សម្លៀកបំពាក់មកឱ្យខ្លួនស្លៀកឡើងឆាកប្រកួត។ ដោយកុមារីរូបនេះបានសរសេររៀបរាប់ថា៖ «ថ្ងៃនេះមកអរគុណដល់អ្នកគ្រូពេទ្យដែលបានឱ្យដូចជាអាវពេលដែលខ្ញុំទៅប្រឡងពិតជាអគុណណាស់»។ ទោះបីជាមិនបានជាប់ទៅវគ្គបន្ត ប៉ុន្តែ ថា ស្រីណុច ទទួលបានការអាណិតស្រលាញ់ និងមានសប្បុរសជនជាបន្តបន្ទាប់បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តប្អូនកុំឱ្យបោះបង់ក្តីស្រមៃជាអ្នកចម្រៀង និងខិតខំរៀនសូត្រផងដែរ៕


- Share This Post:






