តារាចម្រៀង ពេជ្រ សោភា ក្រោយជួបជាមួយបេក្ខភាព The Voice Kids Cambodia កុមារី ថា ស្រីណុច ក៏បានពោលពាក្យក្នុងចិត្តបែបនេះ
- BY
- Naren
- October 13, 2022
(ភ្នំពេញ)៖ ការតស៊ូរបស់ កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានធ្វើឱ្យគណៈកម្មការ The Voice Kids Cambodia និងមហាជន ទប់ទឹកភ្នែកមិនបាន។ ទោះបីជា កុមារី ថា ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ថា ស្រីណុច ទទួលបានការអាណិតស្រលាញ់ និងមានសប្បុរសជនជាបន្តបន្ទាប់បានធ្វើការឧបត្ថម្ភ និងលើកទឹកចិត្តប្អូនកុំឱ្យបោះបង់ក្តីស្រមៃជាអ្នកចម្រៀង និងខិតខំរៀនសូត្រផងដែរ។

ជាក់ស្តែងមុននេះបន្តិច តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានជួបជាមួយនឹងកុមារី ថា ស្រីណុច និងបានកោតសរសើរចំពោះទឹកដមសម្លេង សម្តែងការអាណិតអាសូរដល់កុមារីរូបនេះ ដោយពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «មានចរិតល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់នឹងស្លូ ឱ្យសាកច្រៀងឱ្យស្តាប់មិនល្អទាំងអស់ តែអាចនិយាយថាធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំឱ្យក្មួយរៀនសូត្រសិន ឱ្យសសេរពាក្យក្នុងចិត្តសំរាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ។ គាត់នៅក្មេងណាស់សំរាប់ខ្ញុំគិតបើចង់ជួយគាត់គួរឱ្យគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកឱ្យគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាឱ្យបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង ការពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ? ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី សូមអរគុណ»៕




- Share This Post:






