សង្គម

ប្រពៃណាស់! ហេង វិសាល យកថវិកាដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃនេះ ទៅបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ

BY
Naren
October 13, 2022

(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក​ ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។

លោក ហេង វិសាល ដែលជាអ្នកមានអាជីពការងារទាក់ទងនឹងបច្ចេកវិទ្យា និងការបង្កើត content លើបណ្តាញសង្គមដូចជា Facebook និង Youtuber បានសរសេររៀបរាប់ថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិអញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ និងសុភមង្គលណាស់ តែពួកខ្ញុំមិនគួរទទួលបានវាតែម្នាក់ឯងនោះទេ ចឹងខ្ញុំក៏សម្រេចចិត្តថា ចង់ចែករំលែកក្តីស្រឡាញ់ដែលទទួលបានពីអ្នកទាំងអស់គ្នាជាមួយនិងក្មេងៗរបស់យើងដែរ។ នេះគឺជាលុយ៣២០០$ ដែលខ្ញុំរកបានពីFBក្នុងរយៈពេល៧ថ្ងៃនេះ លុយនេះគឺបានមកពីការទស្សនារបស់អ្នកទាំងអស់គ្នាវាប្រៀបដូចជាក្តីស្រឡាញ់និងភាពកក់ក្តៅរបស់អ្នករាល់គ្នាអញ្ចឹញ ហើយថ្ងៃនេះខ្ញុំបានប្រគល់ក្តីស្រឡាញ់និងភាពកក់ក្តៅមួយនេះជូនទៅឲ្យក្មេងៗដែលត្រូវការ។ ខ្ញុំជឿថាពួកគាត់និងសប្បាយចិត្តណា អរគុណច្រើន»។

Share This Post: