សង្គម

ឡានដែលបិទកញ្ចក់ខ្មៅប្រភេទនេះ មិនខុសច្បាប់នោះទេ

BY
Khmernote Media
December 27, 2018

កន្លងមក យើងតែងតែសង្កេតឃើញកម្លាំងសមត្ថកិច្ចធ្វើការបក និងផាកពិន័យម្ចាស់រថយន្ត ដែលបិទកញ្ចក់មើលពីខាងក្រៅមកក្នុងមិនឃើញ ហើយយោងតាម​មាត្រា៧ នៃ​អនុក្រឹត្យ​ បាន​បញ្ជាក់​ថា ជន​ណា​ប្រើប្រាស់​រថយន្ត​កញ្ចក់​ពណ៌ ឬ​ដាក់​របាំង វាំងនន​បាំង​កញ្ចក់​ ដែល​មើល​ពី​ក្រៅ​ទៅ​ក្នុង​មិន​ឃើញ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥០.០០០រៀល (ប្រាំ​ម៉ឺន) រៀល ហើយ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ស្រប​តាម​បទ​បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ។

មានសំនួរមួយលើកឡើងថា តើរថយន្តបិទកញ្ចក់ការពារកំដៅថ្ងៃ UV (ខ្មៅថ្មាមើលក្នុងឃើញ) ខុសនឹងច្បាប់ដែរឬទេ? ទាក់ទងនឹងករណីនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា ការបិទកញ្ចក់ការពារកំដៅថ្ងៃ UV ថ្លា ដែលភាគច្រើនហៅថាពណ៌តែ ៣០ ឬ ៥០ ភាគរយមិនអីនោះទេ ប៉ុន្តែហាមបិទខ្មៅ ដែលមិនអាចអោយមើលពីក្រៅឃើញ៕

អត្ថបទ៖ សេម

Share This Post: