សង្គម

សូមចូលរួមរំលែកទុក្ខ! លោក កែម សេរីវុធ ដែលធ្លាប់បង្ហាញខ្លួនជាតួអង្គ សុខ អ្នកធាក់ស៊ីក្លូក្នុងរឿងហូលីវូដ City of Ghosts បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ

BY
Naren
October 14, 2022

(ភ្នំពេញ)៖ លោក កែម សេរីវុធ ដែលប្រិយមិត្តច្បាស់ជានៅចាំថាគាត់ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយនៃរឿងហូលីវូដ City of Ghosts ដែលបានថតនៅកម្ពុជា កាលពីឆ្នាំ២០០២ ដោយលោកបានដើរតួអង្គឈ្មោះ សុខ អ្នកធាក់ស៊ីក្លូ ឱ្យតារាហូលីវូដ Matt Dillon។ គួរឱ្យសោកស្តាយដែល លោក កែម សេរីវុធ បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ដោយរោគាពាធ។

យោងតាមគណនីហ្វេសប៊ុក Sereyvuth Kem ក្រុមគ្រួសារលោក កែម សេរីវុធ បានសរសេររៀបរាប់ថា៖ «យើងខ្ញុំជាក្រុមគ្រួសារ វិញ្ញាណក្ខន្ធ លោក កែម សេរីវុធ សូមធ្វើការជូនបុណ្យកុសលដល់ បងប្អូន ញ្ញាតិជិតឆ្ងាយទាំងអស់ ដែលបានចូលរួម បុណ្យសពលោក កែម សេរីវុធ ហៅ ស្រស់ អាយុ ៥៧ ឆ្នាំ ដែលបានចែកឋានទៅ ដោយរោគាពាធ នៅថ្ងៃទី ១៣ តុលា គ.ស ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃ ៣រោច ខែ អស្សុជ ឆ្នាំខាល ព.ស ២៥៦៦»។ ក្រោយពីទទួលដំណឹងមរណភាពរបស់លោក កែម សេរីវុធមហាជនជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ក្នុងនោះតារាហូលីវូដលោក Matt Dillon ក៏បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងណាស់នៅពេលដែលបានជួបអ្នកលើកដំបូង, ជីវិតរបស់អ្នកពិតជាអស្ចារ្យណាស់ តែវាខ្លីពេក។ អរគុណសម្រាប់គ្រប់យ៉ាង RIP Sereyvuth Kem»។ សូមរំលឹកថា លោកកែម សេរីវុធ ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយជាមួយតារាហូលីវូដ Matt Dillon ក្នុងភាពយន្ត City of Ghosts នៅឆ្នាំ២០០២។ ក្រោយមកលោកក៏បានបង្ហាញខ្លួននៅក្នុងរឿង Holly ឆ្នាំ២០០៥៕

ប្រភព/ រូបភាព៖ Amazing Cambodia, Andy Brouwer, Matt Dillon

Share This Post: