លោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក ជាការរំលែកទុក្ខទៅកាន់គ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លង
- BY
- Naren
- October 14, 2022
(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ដោយលោកស្រី នួន ស៊ុន្ទរី បានសរសេររៀបរាប់ថា «នាងខ្ញុំស្រីអូន និងគ្រួសារសូមចូលរួមថវិកា3000$ ជាការរំលែកទុក្ខទៅកាន់គ្រួសារក្មួយៗដែលលិចទូកនៅភូមិកោះចំរើន។ ក្មួយៗអើយមីងរវល់មិនបានទៅផ្ទាល់ មីងខ្លោចចិត្តណាស់មីងសរសេរសារទាំងស្រក់ទឹកភ្នែកណែនទ្រូង កូនគេកូនយើង។ នាងខ្ញុំបានផ្ញើថវិកាតាមរយៈបងពាក់មី។ ថវិកានេះខ្ញុំឱ្យបង ពាក់មី ចាត់ចែងសម្រាប់ចូលរួមបុណ្យដល់ក្មួយៗដែលលាចាកលោក ហើយថវិការខ្លះឧបត្ថម្ភ ដល់ក្មួយៗដែលនៅមាន ជីវិត។ សូមក្មួយៗទៅកាន់សុខគតិភពចុះ មីងកាន់ទុក្ខក្មួយៗ ក្មួយៗលែងបានទៅរៀនទៀតហើយ អាណិតណាស់ជាសិស្សពូកែតស៊ូទៅរៀនរហូត។ #កូនអើយ #ចូលរួមរំលែកទុក្ខ #មីងស្រីអូនកាន់ទុក្ខក្មួយៗនៅភូមិកោះចំរើន»៕


- Share This Post:






