ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS នឹងចូលបម្រើយោធា ដោយចាប់ផ្តើមដំបូងគេនោះគឺ Jin ជាសមាជិកមានអាយុច្រើនជាងគេ
- BY
- Naren
- October 17, 2022
(សេអ៊ូល)៖ HYBE បានប្រកាសថា BTS នឹងចូលបម្រើយោធាតាមលំដាប់លំដោយ ដោយចាប់ផ្ដើមពី Jin ដែលជាសមាជិកអាយុច្រើនជាងគេក្នុងក្រុម។យោងតាម BIG HIT MUSIC លោក Jin នឹងអនុវត្តតាមនីតិវិធីនៃការចុះឈ្មោះចូលបម្រើការងាររបស់រដ្ឋបាលកម្លាំងយោធា។ សមាជិកផ្សេងទៀតក៏នឹងបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់តាមផែនការរបស់ពួកគេ។

ពីមុន Jin ដែលកើតក្នុងឆ្នាំ១៩៩៣សមាជិកអាយុច្រើនជាងគេរបស់ BTS នឹងត្រូវទៅបំពេញតួនាទីបម្រើយោធាបន្ទាប់ពីចេញ album ទោល នៅចុងខែតុលា ឆ្នាំ២០២២នេះ ហើយសមាជិកបន្តបន្ទាប់ក៏នឹងបំពេញតួនាទីនេះដូចគ្នា ដូច្នេះ BTS នឹងជួបជុំសមាជិកក្រុម ៧នាក់វិញ នៅឆ្នាំ២០២៥៕



ប្រភព៖ soompi
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






