សំឡេងញាក់យ៉ាងនេះ តែ អ៉ីម ថៃ ត្រូវជ្រុះចេញពី I Am a Singer ក្នុងជុំទី៤
- October 17, 2022
(ភ្នំពេញ)៖ តារាចម្រៀងអាជីពជាច្រើនរូបដែលបានឡើងប្រកួតប្រជែងគ្នា ក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer ដែលត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេង នៅលើឆាកដ៏អស្ចារ្យ ។ កម្មវិធីដ៏អស្ចារ្យមួយនេះ បានចូលមកដល់ជុំទី៤ សប្តាហ៍ទី២ ដែលជាវគ្កជម្រុះតារាចម្រៀងម្នាក់ដោយផ្អែកលើលទ្ធផលផ្ញើសារបោះឆ្នោតទាំងស្រុង។

ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងមិនគួរឲ្យនឹកស្មាន តារាចម្រៀងសំឡេងខ្លាំង អ៉ីម ថៃ ត្រូវបានចាកចេញពីកម្មវិធីដោយទទួលបានការផ្ញើសារគាំទ្រតិចជាងគេនៅក្នុងជុំទី៤ សប្តាហ៍ទី២នេះ។
កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងនៅតែបន្តការប្រកួតប្រជែងនៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៦យប់តទៅ ។ សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាន នៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល ៕



- Share This Post:






