Foxconn នឹងចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌាក្នុង ឆ្នាំ២០១៩
- BY
- autoadmin
- December 28, 2018
ក្រុមហ៊ុន Apple Inc នឹងចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone ចុងក្រោយរបស់ខ្លួននៅឥណ្ឌាតាមរយៈក្រុមហ៊ុន Foxconn នៅដើមឆ្នាំ ២០១៩ ហើយនេះជាលើកដំបូងដែលក្រុមហ៊ុនផលិត Foxconn របស់តៃវ៉ាន់ នឹងដំឡើងទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌា។ ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន Foxconn នឹងបំពាក់នូវម៉ូដែលទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតដូចជា ឧបករណ៍ស្មាតហ្វូន iPhone ត្រកូល X ដែលនេះជាសក្តានុពលថ្មីរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា។
រោងចក្រ Foxconn នឹងត្រូវធ្វើនៅក្នុងទីក្រុង Sriperumbudur ភាគខាងត្បូងនៃរដ្ឋ Tamil Nadu។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌាលោក M C Sampath បានប្រាប់រ៉យទ័រថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទឱ្យក្រុមហ៊ុន Xiaomi Corp នៅក្នុងប្រទេសឥណ្ឌា នឹងវិនិយោគប្រាក់ចំនួន ៣៥ពាន់លានរូពី (៣៥៧ លានដុល្លារ) ដើម្បីពង្រីកលើវិស័យនេះរួមទាំងការវិនិយោគលើផលិតផល iPhone ផងដែរ។ លោកបានបន្ថែមថា ការវិនិយោគនេះអាចបង្កើតការងារឱ្យឥណ្ឌាបានរហូតដល់ ២៥,០០០កន្លែង។
ប្រភពមួយផ្សេងទៀតក៏បាននិយាយផងដែរថា Foxconn គ្រោងនឹងប្រមូលផ្តុំ iPhones នៅក្នុងប្រទេសឥណ្ឌា ដែលជាវិធានការមួយដែលអាចជួយដល់ក្រុមហ៊ុនទាំងពីរ និងក្រុមហ៊ុន Apple ដើម្បីកំណត់ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។ កាសែតហិណ្ឌូបានរាយការណ៍ជាលើកដំបូងនៅថ្ងៃ ទី២៤ ខែធ្នូ ថារោងចក្រ Foxconn នឹងចាប់ផ្តើមផលិតម៉ូដែលផ្សេងៗនៃទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌានេះផ្ទាល់តែម្តង៕

អត្ថបទ៖ លីដា
ប្រភព៖ scmp
- Share This Post:






