Google អាចនឹងបញ្ចេញស្មាតហ្វូនត្រកូល Pixel តម្លៃថោកនៅឆ្នាំក្រោយនេះ
- December 28, 2018
ពាក្យចចាមអារ៉ាមអំពី Google Pixel 3 Lite បានលេចចេញយូរមកហើយ ប៉ុន្តែពេលនេះក៏មានរូបភាពបែកធ្លាយរូបរាងរបស់ Google Pixel 3 Lite និង 3 Lite XL ។ Google Pixel 3 Lite នេះដែរ គឺជាទូរស័ព្ទស្ថិតនៅធន់កណ្ដាលប៉ុណ្ណោះ។ សម្រាប់ការបែកធ្លាយនេះដែរ គេបានសន្និដ្ឋានបានថា Pixel 3 Lite អាចមានអេក្រង់ 5.5 អ៊ីញ រីឯ Pixel 3 Lite XL មានទំហំ 6 អ៊ីញ ដែលមាន Aspect Ratio 18:9 ហើយម៉ូឌែលទាំងពីរនេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 670 ឬក៏ 710 មាន RAM 4GB អង្គផ្ទុកទិន្នន័យ 32GB និងមានរន្ធដោតកាស 3.5mm ផងដែរ ។ សម្រាប់កាមេរ៉ាវិញ ក៏មិនខុសគ្នាពីរៀមច្បងវាដែរ ដោយកាមេរ៉ាក្រោយមានទំហំ 12MP និងខាងមុខមានទំហំ 8MP ។
សម្រាប់តម្លៃ Google Pixel 3 និង 3XL វាពិតជាមានតម្លៃថ្លៃ តែបើសិនជាចង់ប្រកួតប្រជែងជាមួយ OnePlus និង Pocofone របស់ Xiaomi Google ប្រហែលត្រូវសិក្សាឲ្យបានច្បាស់បន្តិចគឺថា Pixel 3 ស៊េរី Lite គួរតែដាក់លក់ក្នុងតម្លៃចន្លោ៖កណ្ដាល រវាង OnePlus និង Poco ។ តែបើនិយាយពីគុណភាពកាមេរ៉ា Pixel 3 Lite វាពិតជាមានគុណភាពល្អជាងហើយ ។ សម្រាប់ការប្រកាសដាក់លក់ ក្រុមហ៊ុន Google អាចនឹងប្រកាសនៅចន្លោះខែមេសា ឬក៏ឧសភា ឆ្នាំ 2019 ខាងមុខនេះ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:







