លោកស្រី ស៊ុន្ទរី នួន (ស្រីអូន) បានជួយគាំទ្រ Miss Grand កម្ពុជា តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក
- BY
- Naren
- October 20, 2022
(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ក្រោយលោកស្រី ស៊ុន្ទរី នួន ហៅស្រីអូន ដែលជាម្ចាស់ផលិតផលសម្រស់ធម្មជាតិ, ម្ចាស់ផលិតកម្ម រាម ( Ream ) និងជាម្ចាស់បុរី បុស្បា បានចូលរួមលើកតម្កើងក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដោយនៅឆ្នាំនេះ លោកស្រី ស៊ុន្ទរី នួន បានជួយគាំទ្រ Miss Grand កម្ពុជា ឆ្នាំ២០២២ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី តាមរយៈការបោះឆ្នោតចំនួន២៥០០សម្លេង ស្មើនឹង២៥០០ដុល្លារអាមេរិក ដើម្បីមានមានឱកាសចូលដល់ Top10 នៅថ្ងៃផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត Miss Grand International 2022។

លោកស្រី ស៊ុន្ទរី នួន បានសរសេររៀបរាប់ថា៖ «វត្តីជាបរកញ្ញាដែលនៅក្នុងការចងចាំរបស់ខ្ញុំ ចាំតិចខ្ញុំប្រាប់រឿងពិតគាត់ទៅ Fan របស់វត្តីឥលូវសុំបោះឆ្នោតឱ្យវត្តីសិន។ នាងខ្ញុំស្រីអូន បានធ្វេីការបោះឆ្នោតចំនួន ២៥០០សម្លេង ស្មេីនឹង២៥០០ដុល្លារ ជូនដល់បវរកញ្ញា Miss Grand Cambodia 2022 កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី រួចរាល់ហេីយ ព្រោះពិតជារំភេីបជាមួយសមត្ថភាពរបស់គាត់ ជាពិសេសគឺអត្តចរិតរបស់គាត់តែម្តង គាត់បានធ្លាប់ឆាតមកខ្ញុំសុំចូលរួមទៅធ្វេីសប្បុរសធម៌ជាមួយគ្នា ដែលធ្វេីអោយខ្ញុំយល់ថា គាត់គឺពិតជាសាកសមខ្លាំងណាស់ក្នុងការតំណាងប្រទេសកម្ពុជាយេីង។ ចាប់តាំងពីឆ្នាំ២០២១មក គាត់សុំខ្ញុំចូលរួមសប្បុរសធម៌ផ្សេងៗ ជាពិសេសគឺចង់ជួយកូនៗរងគ្រោះនៅ អាហ្វេសុីប ខ្លាំងតែម្ដ ទាំងបញ្ជាក់ច្បាស់ៗថាទោះគាត់ខ្សត់ខ្សោយក៏ចង់ជួយសង្គមនេះដែរ។ ត្រង់ចំនុចនេះហេីយដែលនាងខ្ញុំចាប់អារម្មណ៍ វត្តី ខ្លាំងហេីយនៅក្នុងការចងចាំរបស់ខ្ញុំជាច្រេីនពេល។ វត្តីមានបេះដូងល្អពិតៗ រួមគ្នាដេីម្បីខ្មែរ ដេីម្បីសាមគ្គីភាពរបស់មហាគ្រួសារ និងដេីម្បីលេីកមុខមាត់ជាតិរបស់ខ្មែរយេីងនៅលេីឆាកអន្តរជាតិឱ្យកាន់តែខ្ពស់។សូមបងប្អូនទាំងគ្នាចូលរួមផ្តល់ការគាំទ្រនឹងលេីកទឹកចិត្តដល់បវរកញ្ញារបស់កម្ពុជាយេីងទាំងអស់គ្នា»។
សូមរំលឹកថា កម្មវិធីប្រកួតបវកញ្ញា Miss Grand International ឆ្នាំ២០២២ បានកំពុងប្រព្រឹត្តនៅប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលនេះកម្មវិធីក៏បានបើកឱ្យអ្នកគាំទ្របវកញ្ញាដែលតំណាងប្រទេសបោះឆ្នោតក្នុងវេបសាយផ្លូវការរបស់ Miss Grand ដើម្បីរកម្ចាស់ពានរង្វាន់ Miss Popular Vote (បវកញ្ញាដែលជាប់នឹងឡើងទៅ TOP10 ដោយស្វ័យប្រវត្តិ) នៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ៕




- Share This Post:






