ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy ធ្វើវីដេអូបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» ចេញមុខសុំទោសមហាជន និងបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យា
- BY
- Naren
- October 21, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ Page ឈ្មោះ Eat With Keomoy ផលិតមាតិកាបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» យកមកចម្អិនផ្សព្វផ្សាយ ដើម្បីតែលុយ ដោយមានការលើកឡើងថា បើមិនបានចូលរួមជួយថែរក្សារការពារ ចូរកុំបំផ្លាញ និងលើកទឹកចិត្តឲ្យមានការបំផ្លាញថែមទៀត។

ក្រោយពីរងការរិះគន់ ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy បានធ្វើការសុំទោសដល់មហាជន។ ម្ចាស់ផេករូបនេះបានធ្វើការបកស្រាយថា «នាងខ្ញុំសូមធ្វើការសូមទោសដល់មហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះ វីដេអូ មួយដែលបរិភោគ សត្វព្រៃ (សត្វ ននៀលខ្យង) ដែលខ្ញុំបានសុំទិញពីកសិករម្នាក់ដែលគាត់បានមកពីស្រែ ហើយខ្ញុំឃើញថាវាស្លាប់ទៅហើយ ហើយ គាត់បោចរោមរួចហើយទៀត ខ្ញុំក៏បានយកមកធ្វើជាម្ហូប តែដោយសារតែខ្ញុំ បានធ្វើការ Page Facebook ខ្ញុំក៏បានយកទៅបង្ហោះក្នុង Account របស់ខ្ញុំតែម្តង ដោយមិនបាននឹកស្មានដល់ថា ជាសត្វដែលគេកំពុង អភិរក្ស ហើយការខុសនេះគឺខុសធ្ងន់តែម្តង នឹង ដោយការឆោតល្ងង់មួយពេល របស់ខ្ញុំមួយពេល។ ខ្ញុំក៏សូមការលើកលែងទោសអំពីមហាជនទាំងអស់ដែរ ខ្ញុំបានធ្វើនូវធ្វើមួយដែរមិនស្របនឹងច្បាប់។ យ៉ាងក៏ដោយខ្ញុំនៅ តែ ទទូចសុំមហាជនមេត្តា យោគយល់ និង លើកលែង ចំពោះការផុស វីដេអូ ដោយខ្វះការពិចារណាបែបនេះ»។
ក្រោយពីបានធ្វើវីដេអូសុំទោស ហើយនៅព្រឹកនេះស្ត្រីម្ចាស់ Page ចេញមកបង្ហាញខ្លួននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យាថានឹងឈប់ធ្វើវីដេអូ ដែរពាក់នឹងការបរិភោគ សត្វព្រៃ ឬ សត្វ ដែលកំពុងអភិរក្ស ផងដែរ៕

Photo : Miller Snap




- Share This Post:






