PR

Passion the Ablum brough to you by Sting MusicVerse ជាអ្វីដែលហ្វេន Ditway កំពុងរង់ចាំ! ធានាថាប្លែកនិងដំបូងគេសម្រាប់ការប្រគុំតន្រ្តី Solo Artist

BY
Naren
October 21, 2022

(ភ្នំពេញ)៖ ការរង់ចាំរបស់អ្នកទាំងអស់គ្នា ជាមួយនឹងការប្រកាសនៃការធ្វើឡើងនូវខនសឺតខ្នាតយក្ស The Passion Album ដំបូងគេសម្រាប់តារាទោល ឬ Solo Artist នៅប្រទេសកម្ពុជាយើង។ ឥឡូវនេះវានឹងក្លាយជាកាដូដ៏ពិសេសជាមួយនឹងការប្រគុំតន្រ្តីដំបូងគេ និងធំជាងគេសម្រាប់តារារ៉េបឯករាជ្យគឺលោក ជី ដេវីត។ តាមរយៈផុសស្ទ័រ ដែលលោក ជី ដេវីត បានបង្ហោះនៅលើហ្វេសប៊ុកផេករបស់ខ្លួន គ្រាន់តែឃើញផុសស្ទើរ (Poster) យើងអាចស្រម៉ៃដល់ថ្ងៃប្រគុំតន្រ្តីតែម្តង។ The Passion Album brought to you By Sting MusicVerse អាចនឹងប្លែកជាងសព្វមួយដងដោយបានលាយឡំជាមួយនឹងបច្ចេកវិទ្យាទំនើបផ្សេងដែលនឹងធ្វើឱ្យការប្រគុំតន្រ្តី The Passion Album មានភាពអស្ចារ្យ ឡូយដាច់គេដែលភាគច្រើនអ្នកអាចមើលឃើញនៅតែហូលីវូដតែប៉ុណ្ណោះ។

ក្នុងថ្ងៃនោះការប្រគុំតន្រ្តីនេះមានអត្ថន័យពិសេសសម្រាប់អ្នកគាំទ្ររបស់លោក ក៏ដូចជាមានការប្រកាសនូវអាល់ប៊ុមទី៣ ដែលមានឈ្មោះថា The Passion ដែលមានបទចម្រៀងជាច្រើន ជាពិសេស បទចម្រៀង ២បទ ដែលមានចំណងជើង «អទិទេព» Goblin និងបទ I’m Bored ដែលមានសន្ទុះនៃការស្តាប់និងល្បីល្បាញខ្លាំងនៅប្រទេសកម្ពុជា។

តាមការប្រកាសរបស់តារារ៉េបរូបនេះ ក្នុងកម្មវិធី FFF Party ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ លោក ជី ដេវីត បានធានាថា ការប្រគុំតន្រ្តី The Passion នឹងធ្វើឱ្យអ្នកគាំទ្រប្លែកអារម្មណ៍ខ្លាំងតែម្តង។ សូមបញ្ជាក់ថា ការប្រគុំតន្រ្តីដ៏សម្បើម និងឱឡាឬកនេះមានឈ្មោះថា The Passion Album brought to you By Sting MusicVerse ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ទីតាំងធ្វើនៅ The Elysée, ផ្លូវ កោះពេជ្រ រាជធានីភ្នំពេញ។ លោកអ្នកអាចតាមដាននិងទទួលបានព័ត៌មានផ្សេងៗទៀតតាមរយៈហ្វេសប៊ុកផេក របស់លោក ជី ដេវីត និង Sting Cambodia ដោយផ្ទាល់ ដើម្បីទទួលដំណឹងពិសេសៗ និងកម្មវិធីសប្បាយៗដែលនឹងមានជាបន្តបន្ទាប់៕

Share This Post: