អ៊ុំស្រីម្នាក់មានចិត្តតស៊ូ រត់ម៉ូតូកង់ហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយដែលមានជម្ងឺ
- BY
- Naren
- October 22, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានអ៊ំុស្រីវ័យកណ្តាលម្នាក់ ខិតខំស្ទើរតែគ្មានពេលសម្រាក រត់ម៉ូតូកង់ហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយជរាដែលមានជម្ងឺ។ ស្ថានភាពនេះបានធ្វើឱ្យ មហាជនជាច្រើននៅលើបណ្តាញសង្គមសម្តែងក្តីអាណិតអាសូរជាពន់ពេក និងកោតសរសើរអ៊ុំស្រីដែលមានវ័យ៥០ឆ្នាំហើយនៅតែមានចិត្តតស៊ូ ប្រឹងប្រែងរត់កង់បីដើម្បីជីវភាព។

យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhan Ratanak បានសរសេររៀបរាប់ថា៖ «និយាយការពិតជិះpassapp រហូតមិនដែលជួបមនុស្សស្រីឌុបទេ សុំសរសើរអ៊ុំមានចិត្តតស៊ូមែន ចិញ្ចឹមម្ដាយមានជម្ងឺហើយខ្លួនគាត់ផ្ទាល់គ្មានកូនទេ រត់កង់បីហើយលក់អីវ៉ាន់បន្ថែមទៀតកំដរអារម្មណ៍ភ្ញៀវ។ ខ្ញុំគ្មានប្រាក់ជួយអ៊ុំច្រើនទេតែមានចិត្តបន្តិចបន្តួចឱ្យអ៊ុំមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ខ្ញុំអត់អ៊ុំក៏អត់ដូចគ្នាព្រោះជិះpassapp ដែលទេ។ ជីវិតមនុស្សម្នាក់ៗអ្នកណាក៏ខ្លាចក្រអ្វីដែលសុំខាន់គាត់មានចិត្តតស៊ូ។ អ៊ំុស្រី បើកកង់បី ដែលមានផ្លាកលេខ PP.1HG.1051 លេខរបស់គាត់096 845 396 0»៕




- Share This Post:






