PR

ចូលដល់ជុំកាន់តែជ្រៅ ឌី សូនិត្តា បញ្ចេញអារម្មណ៍ពិតៗទៅកម្មវិធី I Am a Singer Cambodia

BY
Naren
October 22, 2022

(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឌី សូនិត្តា បង្ហាញ អារម្មណ៍ពិតមួយ ក្រោយបានចូលរួមប្រឡងក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី៣ ។ គិតមកដល់ពេលនេះ អ្នក នាង ឌី សូនិត្តា បានឆ្លងកាត់វគ្គជម្រុះជាច្រើនសប្តាហ៍ និង ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយសារសម្លេងសារ គាំទ្រពីទស្សនិកជនជាច្រើនទើបអាចអោយអ្នកនាងអាចបន្ត ក្នុងកម្មវិធី ។

ទន្ទឹមនឹងកម្មវិធីកំពុងតែដំណើរការ អ្នកនាង ឌី សូនិត្តា ក៏បានបង្ហាញអារម្មណ៍មួយដើម្បីស្រាយចម្ងល់ដល់មហាជនដែល តែងតែឆ្ងល់ថា អ្នកនាងជាតារាសម្តែង ហើយថែមទាំងមមាញឹក ក្នុងមុខរបរសំអាងការ ហេតុអីទើបបានជាចូលរួមប្រឡងប្រជែង ទៀត ? អ្នកនាង ឌី សូនិត្តា បានរៀបរាប់អោយដឹងថា «គ្រប់យ៉ាងដែលខ្ញុំខំប្រឹងក៏ព្រោះតែក្តីស្រលាញ់ ឆាកជីវិតមួយនេះមិន តិចឧបសគ្គនោះទេដែលខ្ញុំបានជួប។ ខ្ញុំមិនដែលបោះបង់អ្វីដែលជាខ្ញុំម្តងណាឡើយ អ្នកដទៃអាចបោះបង់ខ្ញុំបានក៏ព្រោះតែ គេមិនបានស្គាល់ខ្ញុំច្បាស់ រឺមួយក៏ខ្ញុំមិនមែនជាអ្វីដែលគេត្រូវការ ប៉ុន្តែក៏មិនមែនជាខ្ញុំជាមនុស្សអស់តម្លៃក្រោយគេមើលរំលងដែរ។ ពាក់កណ្តាលទេវតាជាអ្នករៀបចំពាក់កណ្តាលទៀតខ្លួនយើងជាអ្នកចាត់ចែងយើងឋិតនៅក្នុងតំណែងណាមិនមែនគេជាអ្នកកំណត់នោះទេគឺខ្លួនយើងផ្ទាល់ជាអ្នកកំណត់»។

អ្នកនាង ឌី សូនិត្តា ក៏បានអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែផ្ញើរសារគាំទ្រដល់រូបអ្នកនាង ដើម្បីអោយអ្នកនាង អាចបន្តទៅមុខទៀតក្នុងកម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣មួយនេះផងដែរ ។

គួរជម្រាបថា កម្មវិធី I Am a Singer Cambodia រដូវកាល ទី៣ កំពុងតែដំណើរការស្វែងរកម្ចាស់ពានសម្រាប់រដូវកាលថ្មី នេះ ដោយមានតារាចម្រៀងលេចធ្លោរជាច្រើនចូលរួម ហើយ កម្មវិធីនេះផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពី ម៉ោង៦ល្ងាចតទៅ និងមានផ្សាយលើផេកផ្លូវការ Hang Meas HDTV និង Smart Asiata ផងដែរ៕

Share This Post: