សង្គម

គុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 នៅប្រទេសកូរ៉េខាងត្បូង

BY
Khmernote Media
October 24, 2022

(សេអ៊ូល)៖ នៅក្នុងស្តង់ពិព័រណ៍វប្បធម៌ ទេសចរណ៍ ផលិតផលកម្ពុជា ក្នុងកម្មវិធី Seoul Friendship festival 2022។ គុនល្បុកតោរបស់ខ្មែរ បានបង្ហាញខ្លួនក្នុងកម្មវិធី Seoul Friendship festival 2022 ដែលសម្ដែងដោយក្រុមខ្មែរអស្ចារ្យ។

មហាជនជាច្រើនបានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ដែលក្រុមការងារស្ថានទូតទាំងអស់ដែលបានជ្រើសរើសយកល្បុក្កតោខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ក្បាច់គុណបុរាណខ្មែរឱ្យបរទេសបានស្គាល់។

ក្នុងកម្មវិធីនេះ មានការដាក់តាំងពិព័រណផលិតផល វប្បធម៌ ទេសចរណ៍ និងម្ហូមអាហារប្រទេសជាច្រើន ក្នុងនោះក៏មានស្ដង់ពិព័រណវប្បធម៌កម្ពុជា ស្ដង់ម្ហូបអាហារ និងការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ។ ដែលកម្មវិធីនេះ បានធ្វើឡើងនៅរយៈពេល ២ថ្ងៃ (២២-២៣ ខែតុលា ឆ្នាំ២០២២)៕

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

Share This Post: